Thursday, April 6, 2017

អាមេរិក​ព្រមាន​ដល់​​អង្គការ​សហប្រជាជាតិ ​រឿង​អាវុធ​គីមី​ សម្លាប់​មនុស្ស​នៅ​លើ​ប្រទេស​ស៊ីរី

Posted by Khmer Herald  |  at  5:24 PM
loading...

ដំណឹងអន្តរជាតិ៖ សហរដ្ឋ​អាមេរិក​ បាន​ព្រមាន​ដល់​អង្គការ​សហ​ប្រជាជាតិ​ (UN)ថា​ ខ្លួន​នឹង​ព្យាយាម​ដោះស្រាយ​​បញ្ហា​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដោយ​ផ្ទាល់ ប្រសិន​បើ​អង្គការ​អន្តរជាតិ​មួយ​នេះ​មិន​អើពើ​ចាត់​វិធានការ​ទប់ស្កាត់​នោះ​ទេ​។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ channelnewsasia​។

ឯកអគ្គរដ្ឋទូត​អាមេរិក​ លោក​ស្រី​ Nikki Haley បាន​ព្រមាន​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​នេះ​ថា​ “ខ្លួន​នឹង​ព្យាយាម​ដោះស្រាយ​​បញ្ហា​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដោយ​ផ្ទាល់ ប្រសិន​បើ​អង្គការ​អន្តរជាតិ​មួយ​នេះ​មិន​អើពើ​ចាត់​វិធានការ​ទប់ស្កាត់​នោះ​ទេ​”។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អាមេរិក​កំពុង​ពិចារណា​ថ្កោលទោស​ទៅ​លើ​ប្រទេស​ បារាំង​ និង​អង់គ្លេស​ ដែល​បាន​ប្រើ​អាវុធ​គីមី​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ឧទ្ទាម​ នៅ​ខេត្ត​ អុីដលីប​ (Idlip) ក្នុង​ប្រទេស​ស៊ីរី​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ៧២​នាក់​ បូក​រួម​ទាំង​កុមារ​ ២០​នាក់​ទៀត​បាន​បាត់បង់​ជីវិត​៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top