Wednesday, April 19, 2017

អ៊ីរ៉ង់ បង្អួតយន្តហោះចម្បំាងបំបាំងកាយ ផលិតក្នុងស្រុករបស់ខ្លួន (មានវីដេអូ)

Posted by Khmer Herald  |  at  8:06 AM
loading...

ដំណឹងអន្តរជាតិ៖ ថ្នាក់ដឹកនាំឧស្សាហកម្មការពារជាតិអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានចេញបង្ហាញនូវយន្តហោះចម្បាំងផលិតក្នុងស្រុក Qaher F-313 ក្នុងកម្មវិធីមួយ ដែលមានការចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើននាក់។

យោងតាម UPI ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា យន្តហោះចម្បាំងនេះ គឺជាទម្រង់បំបាំងកាយ ដែលពីមុនត្រូវច្រានចោលថា “ជាការបោកបញ្ឆោត” ដោយអ្នកអង្កេតការលោកខាងលិច ព្រោះតែភាពមិនប្រក្រតីផ្នែករចនាមួយចំនួន។

នៅក្នុងឱកាសនោះដែរ តាមសេចក្តីរាយការណ៍ អ៊ីរ៉ង់ បានបង្ហាញនូវយន្តហោះហ្វឹកហ្វឺនផលិតក្នុងស្រុកដ៏ថ្មីបំផុតរបស់ខ្លួន ដែលអាចប្រើសម្រាប់បេសកកម្មគាំទ្រដែនអាកាស ក្នុងរយៈចម្ងាយខ្លី ដោយវាអាចបំពាក់អាវុធបានជាច្រើនប្រភេទ ព្រមទាំងបានបង្ហាញ កូនយន្តហោះគ្មានមនុស្សបើកយុទ្ធសាស្ត្រ មីស៊ីលប្រឆាំងនាវា និងមីស៊ីលវាយប្រហារពីអាកាសទៅអាកាសទៀតផង៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top