Tuesday, April 18, 2017

កងកម្លាំង​ពិសេស​ការពារ​សុវត្ថិភាព​គីម ជុង​អ៊ុន បង្ហាញមុខ​លើកដំបូង​មិន​ធ្លាប់​ឃើញ​ពីមុន​ (មានវីដេអូ)

Posted by Khmer Herald  |  at  11:03 AM
loading...

ដំណឹងអន្តរជាតិ៖ ​លោក គីម ជុង​អ៊ុន បានបង្ហាញ​នូវ​អង្គភាព​កងកម្លាំង​ពិសេស​ដ៏​គ្រោះថ្នាក់ ជា​លើកដំបូង​កាលពី​សប្ដាហ៍​មុន នៅក្នុង​ការបង្ហាញ​កម្លាំង​ប្រឆាំងនឹង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។​

កងទ័ព​ដ៏​គ្រោះថ្នាក់​និង​ទទួលបាន​ការបណ្ដុះបណ្ដាល​យ៉ាងខ្ពស់​នេះ បាន​ស្រែក​ពាក្យស្លោក​ស្នេហា​ជាតិ ស្របពេល​ពួកគេ​កាន់​កាំភ្លើង​បំពាក់​ជាមួយ​គ្រាប់បែក ដើរ​តាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង អំឡុង​ការ​ដង្ហែ​ក្បួនព្យុហយាត្រា​យោធា​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។​

ក្រុម​ទ័ព​ពិសេស ដែល​គេ​និយាយថា ជា​ទ័ព​ដែល​ត្រូវបាន​បំពាក់​ជាមួយ​អាវុធ​ដ៏​ពិសេស​បំផុត​ក្នុង​ជួរ​កងទ័ព​កូរ៉េខាងជើង មាន​វ៉ែនតា​មើល​ពេលយប់​ជាប់​មួក​របស់​ពួកគេ និង​កាំភ្លើងខ្លី​ជាប់​នឹង​ទ្រូង​។​

ការបង្ហាញ​នូវ​កងទ័ព​ពិសេស​នេះ​នៅ​ទិវា​ព្រះអាទិត្យ​បានកើត​ឡើង​ចំពេល​មាន​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក និង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែលថា​នឹង​វាយប្រហារ​មុន​ប្រសិនបើ​លោក​គីម​លេង​បាញ់​សាកល្បង​នុយក្លេអ៊ែរ​នោះ​។​

អ្នកវិភាគ​នៅ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េខាងត្បូង​និយាយថា អង្គភាព​កងកម្លាំង​ពិសេស​របស់​កូរ៉េ​ខាង​គឺ​នៅ​ប្រចាំការ​ដើម្បី​ការពារ​ប្រទេស​ពី​កងទ័ព​ដ៏​ទំនើប​របស់​អាមេរិក ដែល​កំពុង​ហ្វឹកហាត់​ត្រៀម​ចាត់ការ​លោក គីម ជុង​អ៊ុន ពី​អំណាច ប្រសិនបើ​សង្គ្រាម​ផ្ទុះឡើង​នោះ​។​

​វេ​ប​សាយ CNN បាន​រាយការណ៍​ថា របាយការណ៍​ពី​មន្ទីរ​បញ្ច​កោណ​បាន​បង្ហាញថា កងទ័ព​ទាំងនេះ​ស្ថិតក្នុង​ចំណោម​ទ័ព​ទទួល​ការបណ្ដោះបណ្ដាល​យ៉ាង​ហ្មត់ចត់​បំផុត មានការ​បំពាក់​សព្វាវុធ​បាន​យ៉ាង​ល្អឥតខ្ចោះ ទទួល​ការចិញ្ចឹម​បាន​យ៉ាង​ល្អ និង​មានការ​ជំរុញ​ទឹកចិត្ត​យ៉ាង​សម្បើម​ក្នុង​ជួរ​យោធា​កូរ៉េខាងជើង​។​

​របាយការណ៍​និយាយថា កងកម្លាំង​ដ៏​សម្ងាត់ ដែល​គេ​និយាយថា​បានធ្វើ​បេសកកម្ម​សម្ងាត់​នៅ​កូរ៉េខាងត្បូង ហាក់​បង្ហាញឱ្យឃើញថា ពួកគេ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ប្រតិបត្តិកា​វាយលុក​លឿនៗ និង​ការពារ​ពី​ការវាយប្រហារ​ពី​បរទេស​។​

​របាយការណ៍​បន្តថា កងកម្លាំង​ពិសេស​នេះ​ធ្វើ​ប្រតិបត្តិការ​នៅតាម​អង្គភាព​ជំនាញ រួមមាន​ក្រុម​ឈ្លបយកការណ៍ ក្រុម​បង្កប់ខ្លួន​នៅតាម​ជើង​អាកាស និង ជើង​សមុទ្រ ក្រុម​កុម្ម៉ង់ដូ និង ក្រុម​ជំនាញ​ជាច្រើន​ទៀត​៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top