Thursday, April 6, 2017

រថយន្តផ្ទះដ៏ប្រណិតបំផុត មានសុវត្ថិភាពខ្ពស់ អាចផ្ទុកទឹកផឹក១ពាន់លីត្រ និងថាមពលអគ្គសនីទាញពីព្រះអាទិត្យ ២៤០ វ៉ាត់ទុកប្រើនៅតំបន់ដាច់ស្រយាល (មានវីដេអូ)

Posted by Khmer Herald  |  at  4:53 PM
loading...

បច្ចេកវិជ្ជា៖ ​ដោយ​លាប​ពណ៌​ទាហាន​ប៉ា​រ៉ា ទម្ងន់​ស្មើនឹង​រថយន្ត​តូចៗ ២០ គ្រឿង និង​មាន​កង់ ៦ សម្រាប់​ធ្វើដំណើរ​លើផ្លូវ រថយន្ត Action Mobil Globecruiser Family 7500 មើលទៅ​មិន​ខុស​អី​ពី​រថយន្ត​ក្នុង​តំបន់​សង្គ្រាម​នោះឡើយ​។​

​រថយន្ត​ដ៏​ធំ​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​អូស្ដ្រាលី Action Mobil សម្រាប់​អ្នកបើកបរ​ឆ្ងាយៗ​។ វា​មាន​ម៉ាស៊ីន​កម្លាំង ៥៣០ សេស និង​តម្លៃ ៧៦៥.០០០ ដុល្លារ​។​

រថយន្ត​ម៉ាស៊ីន​បិសាច​មាន​ទម្ងន់​យក្ស​ប្រមាណ​ជា ១៨ តោន និង​មាន​ប្រវែង​ប្រមាណ ១០ ម៉ែត្រ និង​កម្ពស់ ៣,៨ ម៉ែត្រ​។​

​ហើយ​វា​អាច​ផ្ទុក​ទឹក​ឱ្យ​អ្នក​គ្រប់គ្រាន់​សម្រាប់​ការធ្វើដំណើរ​នៅ​វាល​រហោស្ថាន ប្រមាណ​ជា ១ ពាន់​លីត្រ​។ ជាមួយនឹង​បន្ទះ​សូ​ឡា​កម្លាំង ២៤០ វ៉ា​ត់ អាច​និយាយបានថា ពេល​អ​វ​សាន្ត​ពិភពលោក​មកដល់​យើង​នឹងមិន​ភ័យ​នោះឡើយ​៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top