Wednesday, April 12, 2017

កាន់តែក្តៅ! កូរ៉េខាងជើង ព្រមានប្រើ​អាវុធនុយក្លេអ៊ែរ បើអាមេរិក​ហ៊ានបង្ករឿងមុន (មានវីដេអូ)

Posted by Khmer Herald  |  at  11:46 AM
loading...

ដំណឹងអន្តរជាតិ៖ កាល​ពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង បាន​ព្រមាន​ពី​ការ​វាយ​ប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ទៅ​លើ​សហរដ្ឋអាមេរិក បើ​មាន​សញ្ញា​នៃ​ការ​ឈ្លាន​ពាន​ពី​អាមេរិក​ណា​មួយ ស្រប​ពេល​ដែល​កងទ័ព​ជើងទឹក​អាមេរិក បាន​ចូល​មក​ដល់​ឧបទ្វីប​កូរ៉េ។

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​ធ្លាប់​ជំរុញ​ឲ្យ​ប្រទេស​ចិន ធ្វើ​អ្វី​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​ជាមួយ​ប្រទេស​ជិតខាង (កូរ៉េខាងជើង) បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា «កូរ៉េខាងជើង កំពុង​ស្វែង​រក​បញ្ហា ហើយ​សហរដ្ឋអាមេរិក​នឹង​ដោះស្រាយ​បញ្ហា​នេះ ជាមួយ ឬ​ដោយ​គ្មាន​ជំនួយ​ពី​ប្រទេស​ចិន»។

ទោះ​ជា​យ៉ាង​ណា កាសែត​ផ្លូវការ​របស់​កូរ៉េខាងជើង Rodong Sinmun បាន​ឲ្យ​ដឹង​ថា ប្រទេស​ផ្ដាច់ការ​មួយ​នេះ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង ការ​រំលោភ​ឈ្លានពាន​របស់​សហរដ្ឋអាមេរិក។

«កងទ័ព​បដិវត្តន៍​ដ៏​ខ្លាំងក្លា​របស់​យើង កំពុង​ឃ្លាំមើល​រាល់​សកម្មភាព​របស់​សត្រូវ ជាមួយ​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​យើង ដែល​បាន​ផ្ដោត​ទៅ​លើ​មូលដ្ឋាន​សហរដ្ឋអាមេរិក ដែល​មិន​ត្រឹមតែ​នៅ​កូរ៉េខាងត្បូង និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ប៉ុណ្ណោះ​ទេ គឺ​បូករួម​ទាំង​ទ្វីប​អាមេរិក​ផង​ដែរ»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កាសែត​ខាង​លើ។

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​ស្ដី​ទី​របស់​កូរ៉េខាងត្បូង លោក Hwang Kyo-ahn បាន​ព្រមាន​អំពី​លទ្ធភាព​នៃ​ការ​បង្កហេតុ​ដោយ​កូរ៉េខាងជើង និង​បាន​បញ្ជា​កងទ័ព ដើម្បី​បង្កើន​ការ​ត្រួតពិនិត្យ និង​ធានា​ឲ្យ​បាន​នូវ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ ក្រុង​វ៉ាស៊ីនតោន៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top