Thursday, April 13, 2017

កុមារី​វ័យ ៨ឆ្នាំ រស់នៅក្នុងព្រៃជាមួយហ្វូងស្វា ទើបត្រូវបានរកឃើញ​នាប្រទេសឥណ្ឌា (មានវីដេអូ)

Posted by Khmer Herald  |  at  1:30 PM
loading...

ដំណឹងប្លែកៗ៖ ប៉ូលីសឥណ្ឌាបានរកឃើញក្មេងស្រីវ័យ ៨ឆ្នាំម្នាក់ កំពុងរស់នៅជាមួយហ្វូងស្វាព្រៃ នាតំបន់ដាច់ស្រយាលមួយ ជិតព្រំដែននឹងប្រទេសនេប៉ាល់។

នាងត្រូវបានផ្តល់រហ្សនាមថា «ក្មេងស្រី Mowgli» យកតាមឈ្មោះក្មេងប្រុសដែលត្រូវបានហ្វូងចចកចិញ្ចឹមក្រុងភាពយន្តរឿង Jungle Book។ ដំបូងនាបានត្រូវប្រទះឃើញដោយអ្នកអាជីវកម្មព្រៃឈើ បន្ទាប់មកក៏ត្រូវបានប៉ូលីសឈ្មោះ Suresh Yadav រំដោះនាងចេញពីហ្វូងស្វាទាំងនោះ នៅខែកុម្ភៈ កន្លងទៅនេះ។ ពេលនោះ នាងចលនាដោយអវៈយវៈទាំង៤ ហើយចេះត្រឹមស្រែកប៉ុណ្ណោះ។

តាមអធិការប៉ូលីស Ram Avtar Singh នៅប៉ុស្តិ៍ប៉ូលីស Motipur, Bahraich ឲ្យដឹងថា ពេលគេឃើញនាងដំបូង គឺនាងរស់នៅយ៉ាងរំភើយជាមួយហ្វូងស្វា ប៉ុន្តែពេលនោះ នាងហាក់ដូចជាខ្សោយកម្លាំង, ឃ្លាន មានរបួស ព្រមទាំងភ័យខ្លាចពួកខ្ញុំណាស់។ នាងនៅមានខោអាវជាប់ខ្លួន ហើយពុំគគ្រិចណាស់ណាទេ វាហាក់ដូចជានាងត្រូវក្រុមគ្រួសារយកមកបំបរបង់ចោល។ ប្រសិនពុំទទួលបានការសង្គ្រោះ នាងអាចក្លាយជាចំណីរបស់ពួកសត្វសាហាវ។

ដើម្បីរំដោះបាននាង ប៉ូលីសក៏ត្រូវរងរបួសដោយការវាយប្រហារពីពពួកស្វាផងដែរ។

តាមលោក D.K. Singh ដែលជានាយកមន្ទីរពេទ្យ កំពុងព្យាបាលនាង បានឲ្យដឹងថា នាងពិតជាភ័យខ្លាចណាស់ ពេលជួបអ្នកដទៃ ហើយក៏ក្លាយជា «កាចសាហាវ» ផងដែរ។ ដំបូងឡើយ នាងដើរដោយអវៈយវៈទាំង៤ ហើយយកមាត់បរិភោគចំណីនៅលើកម្រាល។

ឥឡូវនេះ នាងចេះសើច ហើយប្រើដៃបរិភោគអាហារ ប៉ុន្តែពុំទាន់អាចនិយាយបាន តែនាងយល់បានពីរឿងដែលអ្នកដទៃពោល។

អាជ្ញាធរឥណ្ឌា ក៏កំពុងស្វែងរកអត្តសញ្ញាណរបស់នាងតូចផងដែរ៕


loading...
loading...

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top