Thursday, April 13, 2017

កងទ័ព​ពិសេសរបស់អាមេរិក ដែលសម្លាប់​អូសាម៉ាប៊ិនឡាដិន កំពុងត្រៀម​ចាត់ការ គីម ជុងអ៊ុន

Posted by Khmer Herald  |  at  8:23 AM
loading...

ដំណឹងអន្តរជាតិ៖ កង​ទ័ព​ជើង​ទឹក​អាមេរិក ដែល​បាន​សម្លាប់​អតីត​មេដឹកនាំ​អាល់កៃដា អូសាម៉ាប៊ិនឡាដិន (Osama Bin Laden) គឺ​ក្រុម «Special Warfare Development Group» ឬ​គេ​ហៅ​ថា «SEAL Team 6» នឹង​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ​សម​យុទ្ធ នៅ​ឯ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​កម្ចាត់​មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន ចេញ​ពី​អំណាច។ នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង ពី​ក្រសួង​ការពារ​ជាតិ​អាមេរិក។

គួរ​បញ្ជាក់​ថា «SEAL Team 6» គឺ​ជា​ក្រុម​ដែល​បាន​ធ្វើ​ប្រតិបត្តិការ Operation Neptune Spear សម្លាប់​អតីត​មេដឹកនាំ​អាល់កៃដា នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក USS Carl Vinson បាន​ទៅ​ដល់​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃពុធ ម្សិលមិញ​នេះ​ហើយ ជាមួយ​នឹង​អង្គភាព​កងទ័ព Delta Force ដែល​មាន​ជំនាញ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម។

គួរ​រំលឹក​ថា កាល​ពី​ថ្ងៃ​អង្គារ កន្លង​ទៅ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង បាន​ព្រមាន​ពី​ការ​វាយ​ប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ទៅ​លើ​សហរដ្ឋអាមេរិក បើ​មាន​សញ្ញា​នៃ​ការ​ឈ្លាន​ពាន​ពី​អាមេរិក​ណា​មួយ ស្រប​ពេល​ដែល​កងទ័ព​ជើងទឹក​អាមេរិក បាន​ចូល​មក​ដល់​ឧបទ្វីប​កូរ៉េ។

ទោះ​ជា​យ៉ាង​ណា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា «កូរ៉េខាងជើង កំពុង​ស្វែង​រក​បញ្ហា ហើយ​សហរដ្ឋអាមេរិក​នឹង​ដោះស្រាយ​បញ្ហា​នេះ ជាមួយ ឬ​ដោយ​គ្មាន​ជំនួយ​ពី​ប្រទេស​ចិន»៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top