Wednesday, April 12, 2017

ម៉ារីម៉ា​ កូនមួយហើយ តែបើនិយាយពីសម្រស់វិញ ក្រមុំៗសុំខ្មាស

Posted by Khmer Herald  |  at  9:00 AM
loading...

កម្សាន្ត៖ កំពូល​តារា​ស្រី​ដ៏​ល្បី​ប្រចាំ​ប្រទេស​ហ្វីលីពីន​ គឺ​ Marian Rivera ជា​តារា​ស្រី​ដ៏​ឆ្នើម​ និង​បាន​ទទួល​ការ​គាំទ្រ​ចូលចិត្ត​ ស្រលាញ់​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​។

នៅ​ប្រទេស​កម្ពុជា​ក៏​មាន​អ្នកគាំទ្រ​នាង​មិន​តិច​ដែរ​ ប៉ុន្តែ​ជាទូទៅ​ គេ​តែង​ហៅ​នាង​ថា​ "ម៉ារីម៉ា" ព្រោះ​ជា​រឿង​ដំបូង​របស់​នាង​ដែល​យក​មក​ផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​។ តាម​រយៈ​តួអង្គ​មួយ​នេះ​ ធ្វើ​ឲ្យ​តារាស្រីវ័យ ៣២ ឆ្នាំរូបនេះមាន​អ្នក​ស្គាល់​ជា​ច្រើន​។

នាង​បាន​រៀប​ការ​ជាមួយ​តារា​ប្រុស​រូប​សង្ហា​ Dingdong Dantes កាល​ពី​ឆ្នាំ​ ២០១៤​ និង​កើតបានកូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ឈ្មោះ​ថា Maria Letizia កាល​ពី​ឆ្នាំ​ ២០១៥​។ ខុស​ពី​អ្នក​ម្ដាយ​មួយ​ចំនួន​ ដែលក្រោយ​ពេល​សម្រាល​កូន​ហើយ​ រូបរាង​តែង​មាន​ការ​ផ្លាស់​ប្ដូរ​។ តែចំពោះតារា​ស្រី​រូប​នេះ​វិញ​ នាង​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សម្រស់​ឥត​ប្រែប្រួល​ នៅតែស្អាត បើ​ទោះ​មាន​កូន​មួយ​ទៅ​ហើយ​ក៏​ដោយ​។

ថ្មី​ៗ​នេះ​ នាង​បាន​ទទួល​ថត​ឲ្យ​ទស្សនាវដ្ដី​ "Rogue” ហើយ​នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ សម្រាប់​នាង​ដែល​ក្លាយ​ជា​តារា​គ្រប​មុខ​របស់​ទស្សនាវដ្ដី​។ តាមរយៈរូបទាំង​ប៉ុន្មាន​របស់​ ម៉ារីម៉ា ធ្វើ​ឲ្យ​អ្នកគាំទ្រ​សរសើរ​មិនដាច់​មាត់ឡើយពីភាពស្រស់ស្អាតរបស់នាង៕

"សូមចុចទីនេះដើម្បីទស្សនារូបដ៏ស្រស់ស្អាតនាងជាច្រើនទៀត"

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top