Tuesday, April 11, 2017

ន័រវេស ប្រកាសផែនការសាងសង់ផ្លូវនាវាក្រោមដីដំបូងបំផុត របស់ពិភពលោក

Posted by Khmer Herald  |  at  11:02 AM
loading...

ដំណឹងអន្តរជាតិ៖ ប្រទេសន័រវេស បានបង្ហាពីគម្រោងសាងសង់ផ្លូវនាវាក្រោមដី ដំបូងបំផុតរបស់ពិភពលោក ដោយចំណាយទឹកប្រាក់ប្រមាណ ៣១៥លានដុល្លារអាមេរិក ដោយផ្លូវនាវានោះនឹងឆ្លងកាត់ឧបទ្វីបផ្ទាំងថ្មដ៏ធំសម្បើមមួយ​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាមេរិក ស៊ីអិនអិន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។

ផ្លូវនាវាក្រោមដីដែលមានទំហំ ១១៨ម៉ែត្រ និងចម្ងាយជិត ២គីឡូម៉ែត្រ (១៧០០ម៉ែត្រ) នឹងឆ្លងកាត់តំបន់ផ្នែកទាបស្ថិតនៅ ឧបទ្វីបភាគខាងលិចប្រទេសន័រវេស ដើម្បីអនុញ្ញាតឲ្យនាវាដឹកទំនិញ និងដឹកអ្នកដំណើរ ដើម្បីជៀសវាងពីគ្រោះថ្នាក់ បង្កឡើងដោយព្យុះសមុទ្រ ដែលកើតឡើងស្ទើតែគ្រប់ពេល ពោលគឺខ្យល់ព្យុះអាចកើតឡើងក្នុងចន្លោះពី ៤៥ ទៅ ១០៦ថ្ងៃក្នុង១ឆ្នាំ។

គួរបញ្ជាក់ប្រទេសន័រវេសជាប្រទេសមួយដែលការធ្វើដំណើរតាមដែនសមុទ្រសម្បូរទៅដោយគ្រោះថ្នាក់ដែលមានទាំងរលកធំៗ ខ្យល់ខ្លាំង ដែលទាមទារឲ្យនាវាដឹកទំនិញ ឫអ្នកដំណើរត្រូវបន្យាពេល រង់ចាំដល់អាកាសធាតុអំណោយផល ហើយផ្លូវនាវា ក្រោមដីនេះដែរ ត្រូវបានគេរំពឹងថា នឹងជួយធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព និងបញ្ឈប់រាល់ការទន្ទឹងរង់ចាំសម្រាប់អាកាសធាតុអាក្រក់ឲ្យឆ្លងផុត ហើយផ្លូវនេះដែរ អាចអនុញ្ញាតឲ្យនាវាដែលមានទម្ងន់រហូតដល់ ១៦០០០តោនឆ្លងកាត់បាន៕



loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top