Thursday, April 6, 2017

​ត្រាំ​និយាយថា អាមេរិក​អាច​នឹងធ្វើ​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង ព្រោះ​អស់ជម្រើស​ហើយ​!

Posted by Khmer Herald  |  at  5:00 PM
loading...

ដំណឹងអន្តរជាតិ៖ ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បានធ្វើឱ្យ​សហគមន៍​អន្តរជាតិ​ខឹង​ជាខ្លាំង​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ពួកគេ​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចូល​សមុទ្រ​ជប៉ុន​។​

ការបាញ់​នេះ​បាន​កើតឡើង​ស្របពេល​កងទ័ព​អាមេរិក ៨០០ នាក់ នាវាចម្បាំង និង​ឧ​ប​ត្ថ​ម្ភា​គ​ចក្រ​ប្រឆាំង​នុយ​ក្ល​អ៊ែរ​នៅ​ព័ទ្ធជុំវិញ​អាណាចក្រ​ឯកោ​មួយ​នេះ​។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​គឺ​លោក ដូ​ណា​ល់​ត្រាំ នៅថ្ងៃនេះ​បាន​ទទួលស្គាល់ថា​ការទូត​បាន​បរាជ័យ ហើយ​សង្គ្រាម​ជាមួយ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​គឺ​ហាក់​នឹង​អាច​កើតឡើង​។​

​នៅក្នុង​ការឆ្លើយ​ឆ្លងតាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ត្រាំ​បាន​ប្រាប់​មេដឹកនាំ​ជប៉ុន​គឺ​លោក ស៊ីន​ហ្សូ​អា​បេ ថា រាល់​ជម្រើស​ទាំងអស់​ស្ថិតនៅលើ​តុ​នៅពេល​ប្រឈមមុខ​នឹង​ការ​គម្រាម​របស់​កូរ៉េខាងជើង​។​

សកម្មភាព​យោធា​អាមេរិក​ប្រឆាំង​កូរ៉េខាងជើង​ឥឡូវ​ហាក់​ក្លាយជា​ពិត​ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បន្ត​ការធ្វើ​សមយុទ្ធ​សង្គ្រាម​ដ៏​ធំ​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​។​

​លោក​ប្រធានាធិបតី​បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ដើម្បី​ការពារ​ខ្លួន​និង​ជប៉ុន​ជាមួយ កម្លាំងយោធា​ពេញ​សមត្ថភាព​ទាំងអស់​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​អំពី​កិច្ចសន្ទនា​រយៈពេល ៣៥ នាទី​តាម​ទូរស័ព្ទ សេត​វិមាន​អាមេរិក​បាន​និយាយថា "​លោក​ប្រធានាធិបតី​បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​នឹង​ឈរ​ជាមួយ​សម្ព័ន្ធមិត្ត​ជប៉ុន​និង​កូរ៉េខាងត្បូង​នៅពេល​ប្រឈម​នឹង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដែល​កូរ៉េខាងជើង​បន្ត​ដុង​បញ្ឆេះ​"​។​

​បន្ទាប់ពី​ការធ្វើ​តេស្ត​មី​ស៊ី​ល មេបញ្ជាការ​អាមេរិក​គឺ​លោក Jack Keane បាន​និយាយថា ការទម្លាក់​គ្រាប់បែក​លើ​កូរ៉េខាងជើង​ប្រហែលជា​ជម្រើស​តែមួយគត់​ដែល​នៅសល់​។​

ការពិភាក្សា​អំពី​វិបត្តិ​រវាង​សហរដ្ឋអាមេរិក​និង​ចិន​នឹងធ្វើ​ឡើង​នៅ​សប្ដាហ៍​នេះ​បន្ទាប់ពី​លោក ដូ​ណា​ល់​ត្រាំ បា​នស​ន្យ​ថា​នឹង​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។​

​សម្ព័ន្ធមិត្ត​អាមេរិក​គឺ​កូរ៉េខាងត្បូង​បាន​រិះគន់​រដ្ឋ​កូរ៉េ​កុម្មុយនីស្ត​ជុំវិញ​ការបាញ់​មី​ស៊ី​ល​កាលពី​ថ្ងៃ​ពុធ ហើយ​មន្ត្រី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ក៏បាន​ព្រមាន​លោក គីម​ជុង​អ៊ុន ថា ការបន្ត​បាញ់​មី​ស៊ី​ល​នឹង​នាំឱ្យ​របប​របស់លោករ​លាយ​ដោយ​ខ្លួនឯង​៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top