Tuesday, April 18, 2017

ចិន និងរុស្សី បញ្ជូននាវាជាច្រើន សំដៅទៅរកក្បួននាវា....

Posted by Khmer Herald  |  at  10:29 AM
loading...

ដំណឹងអន្តរជាតិ៖ ព័ត៌មានពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយយោងពីកាសែត «យ៉ូអ៊ុរិ» របស់ជប៉ុន និងសារព័ត៌មាន AP របស់អាមេរិក នៅថ្ងៃទី១៧ ខែមេសានេះថា មហាអំណាចចិន និងរុស្ស៊ី បានរួមគ្នាបញ្ជូននាវាល្បាត ទៅតាមដានសកម្មភាពរបស់កងនាវាពិឃាត «អារម៉ាដា» របស់អាមេរិក ដឹកនាំដោយនាវាផ្ទុកយន្តហោះនិមីត «USS Carl Vinson» ដែលបច្ចុបប្បន្ន ស្ថិតនៅតំបន់សមុទ្រចិនខាងកើត។ ស្ថានការណ៍ដែលកើតឡើងនេះ បានហុចផលឱ្យ កងកម្លាំងការពារខ្លួន (JSDF) សម្រេចប្រកាសអាសន្ន និង បង្កើនល្បាតទាំងដែនសមុទ្រនិង ដែនអាកាស នៃតំបន់នោះ។

យ៉ាងណាក៏ដោយ ភាគីរដ្ឋជាច្រើនជឿថា ស្ថានការណ៍ដែលកំពុងកើតឡើងនេះ ហាក់មិនធ្ងន់ធ្ងរដូចការរំពឹងទុកទេ ដោយសារមហាអំណាចទាំងពីរ បានចូលមកសង្កេតការណ៍តាមដានសកម្មភាពនៃនាវា USS Carl Vinson យ៉ាងម៉ដ្ឋចត់ ទោះរដ្ឋាភិបាលក្រុងវ័រស៊ីងតុននិយាយថា «មិនចាំបាច់»វាយបកទៅកូរ៉េខាងជើងវិញក៏ដោយ  តែមិនមែនមានន័យថា អាមេរិកលើកលែងការប្រើកម្លាំងយោធា លើកូរ៉េខាងជើងនោះទេ ហើយការប្រាកដខ្លួននៃនាវាចារកម្ម របស់ចិន និង រុស្ស៊ី គឺជាការបញ្ជូនសញ្ញាដាស់តឿនរដ្ឋាភិបាលសហរដ្ឋអាមេរិកថា «កុំធ្វើអ្វីឱ្យហួស» ឱ្យសោះ៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top